រំលងទៅមាតិកា

ផលិតផលរបស់ NiMo Solutions

Cambodia Biz Agent

ប្រព័ន្ធអាជីវកម្ម AI ដ៏ពេញលេញមួយ ដែលជួយអ្នកផ្លាស់ប្តូរពីការ «ធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង» ទៅជាការ «កាន់កាប់ប្រព័ន្ធមួយដែលអាចដំណើរការដោយស្វ័យប្រវត្តិ»។

Cambodia Biz Agent ជួយអ្នក លក់បាន ២៤/៧ មិនខកខានអតិថិជនពេលយប់ បង្កើនឱកាសក្នុងការបិទការលក់ មានមាតិកាសម្រាប់បង្ហោះរៀងរាល់សប្តាហ៍ មើលឃើញចំណូល និងចំណាយយ៉ាងច្បាស់ កាត់បន្ថយការងារដដែលៗ និងការពឹងផ្អែកលើមនុស្សតែម្នាក់ ពង្រីកអាជីវកម្មដោយមិនចាំបាច់បង្កើនបុគ្គលិកតាមសមាមាត្រ និងមានពេលសម្រាប់រឿងសំខាន់ៗ។

ចាប់ពី $99 · មិនទាន់រួម VAT

ធ្លាប់ជួបបែបនេះទេ?

ការគ្រប់គ្រងហាងតែម្នាក់ឯង ចំណាយពេលច្រើនលើសពីអ្វីដែលចាំបាច់

បញ្ហាទាំងនេះមិនមានន័យថាលោកអ្នកធ្វើអាជីវកម្មមិនបានល្អនោះទេ។ វាមានន័យថា ការងារជាច្រើនកំពុងកើតឡើងដដែលៗ ហើយការងារដដែលៗទាំងនេះ គឺជាអ្វីដែលប្រព័ន្ធគួរតែជួយទទួលបន្ទុក។
  1. មិនដឹងថាត្រូវផុសអ្វីនៅថ្ងៃនេះ

    រាល់ព្រឹក ពេលបើកទូរសព្ទ ឬកុំព្យូទ័រ លោកអ្នកឃើញតែអេក្រង់ទទេ។ បើឈប់ផុសពីរបីថ្ងៃ ចំនួនអ្នកដែលឃើញការផុសរបស់លោកអ្នកក៏ធ្លាក់ចុះ។

  2. អតិថិជនផ្ញើសារមក ប៉ុន្តែគ្មានអ្នកណាឆ្លើយទាន់ពេល

    សារចូលមកនៅពេលយប់ ឬចុងសប្តាហ៍។ ដល់ពេលលោកអ្នកទំនេរឆ្លើយ អតិថិជនអាចទិញពីកន្លែងផ្សេងបាត់ទៅហើយ។

  3. អតិថិជនសួរម្តង ហើយបាត់ទៅ

    អតិថិជនសួរតម្លៃ លោកអ្នកបានឆ្លើយតប ប៉ុន្តែគ្មានប្រព័ន្ធសម្រាប់តាមដានបន្ត។ លោកអ្នកអាចបាត់បង់អតិថិជនដែលកំពុងចាប់អារម្មណ៍ ដោយសារគ្មានការកត់ត្រា និងតាមដាន។

  4. អ្វីៗទាំងអស់ពឹងផ្អែកលើលោកអ្នក ឬបុគ្គលិកតែម្នាក់

    ការងារដដែលៗត្រូវធ្វើដោយដៃរាល់ថ្ងៃ។ នៅពេលបុគ្គលនោះរវល់ ឬឈប់សម្រាក ការងារក៏ជាប់គាំង។

  5. គ្មានទិន្នន័យច្បាស់លាស់សម្រាប់ការសម្រេចចិត្ត

    ការបញ្ជាទិញ ចំណូល និងខ្លឹមសារដែលមានប្រសិទ្ធភាព ស្ថិតនៅដាច់ដោយឡែកពីគ្នា។ ដូច្នេះ លោកអ្នកត្រូវសម្រេចចិត្តដោយផ្អែកលើការស្មាន ជាជាងផ្អែកលើទិន្នន័យ។

ប្រព័ន្ធ AI Agent ៥ ដែលធ្វើការជាមួយអ្នក

Cambodia Biz Agent គឺជាប្រព័ន្ធជំនួយអាជីវកម្មដែលមាន AI Agent ចំនួន 5 ដោយរួមបញ្ចូលដំណើរការការងារដែលបានរៀបចំជាប្រព័ន្ធ សេចក្តីណែនាំអនុវត្តជាក់ស្តែង និងឧបករណ៍ស្វ័យប្រវត្តិកម្ម ដើម្បីជួយអាជីវកម្មរៀបចំផែនការ ទាក់ទាញអតិថិជន គាំទ្រការលក់ ប្រគល់ផលិតផល ឬសេវាកម្ម និងវិភាគលទ្ធផលការងារ។

របៀបដំណើរការ

  1. 1

    បញ្ចូលព័ត៌មានអាជីវកម្មម្តង

    ផលិតផល តម្លៃ អតិថិជន និងរបៀបនិយាយរបស់ម៉ាក

  2. 2

    AI Agent ទាំង ៥ ធ្វើការ

    Agent នីមួយៗទទួលខុសត្រូវលើដំណាក់កាលផ្សេងៗគ្នា

  3. 3

    ទទួលលទ្ធផលដែលអាចយកទៅប្រើបាន ហើយអនុម័ត

    មិនចាំបាច់ចាប់ផ្តើមពីសូន្យរាល់ពេល

អ្វីដែលលោកអ្នកទទួលបាន

ខ្លឹមសារត្រៀមរួចសម្រាប់ផុស

រៀបចំតាមស្ថានភាពជាក់ស្តែង និងគោលដៅអាជីវកម្មរបស់អ្នក — ផែនការផុសប្រចាំសប្តាហ៍ និង Caption ភាសាខ្មែរសម្រាប់ Facebook, Instagram និង Telegram ព្រមទាំង Script វីដេអូ TikTok។

ឆ្លើយតបអតិថិជនបានលឿនជាងមុន

Bot Telegram របស់ហាងឆ្លើយសំណួរទូទៅ ២៤/៧ និងបញ្ជូនអតិថិជនដែលត្រៀមទិញ ឬត្រូវការមនុស្ស មកឱ្យលោកអ្នក។

តាមដានអតិថិជនដោយមិនឱ្យខកខាន

ព័ត៌មានរបស់អតិថិជនដែលចាប់អារម្មណ៍ត្រូវបានកត់ត្រា ព្រមទាំងមានសារតាមដានដែលបានរៀបចំរួច។

គ្រប់គ្រងការទូទាត់

Bot ផ្ញើ QR របស់ហាង (ABA/Bakong KHQR, Wing ឬ COD) និងចំនួនទឹកប្រាក់ → អតិថិជនចុច «ខ្ញុំបានទូទាត់ហើយ» ហើយផ្ញើបង្កាន់ដៃ → លោកអ្នកបញ្ជាក់ដោយចុចតែម្តង។

របាយការណ៍ប្រចាំសប្តាហ៍

ការបញ្ជាទិញ ចំណូល ចំណាយ និងស្ថិតិពិតពី Facebook, Instagram និង Telegram Channel នៅកន្លែងតែមួយ។ បន្ទាប់ពីមានរបាយការណ៍ លោកអ្នកមិនត្រឹមតែដឹងស្ថានភាពភ្លាមៗប៉ុណ្ណោះទេ ថែមទាំងងាយស្រួលសម្រេចចិត្តកែលម្អសម្រាប់ជំហានបន្ទាប់។

លោកអ្នកមិនចាំបាច់ធ្វើអ្វីៗទាំងអស់ម្នាក់ឯងទៀតទេ — ប្រព័ន្ធទទួលការងារដដែលៗ ហើយលោកអ្នកផ្តោតលើអ្វីដែលសំខាន់បំផុត គឺការសម្រេចចិត្តលើទិសដៅអាជីវកម្ម។

ប្រើប្រចាំថ្ងៃលើ Telegram

ត្រូវការកុំព្យូទ័រតែពេលដំឡើងលើកដំបូងប៉ុណ្ណោះ។ បន្ទាប់មក ទោះនៅខាងក្រៅ ឬមិនបានបើកកុំព្យូទ័រ លោកអ្នកនៅតែប្រើប្រចាំថ្ងៃលើទូរស័ព្ទតាម Telegram បាន — ទទួលសារពីអតិថិជន អនុម័តខ្លឹមសារមុនផុស បញ្ជាក់ការទូទាត់ និងមើលរបាយការណ៍។

ហេតុអ្វីជ្រើស Cambodia Biz Agent

ក្រុមការងារទាំងមូលនៅក្នុងផលិតផលតែមួយ

លក់ ផុសអត្ថបទ ទទួលលុយ កត់ត្រាបញ្ជី និងរបាយការណ៍ — ទាំងអស់នៅក្នុង Telegram។

ដំឡើងម្តង ការងារភ្ជាប់គ្នាដោយខ្លួនឯង

ការលក់ ការផុស ការកត់បញ្ជី និងរបាយការណ៍ ដំណើរការជាប់គ្នាតែមួយដង្ហើម។

ច្បាប់ដោយអ្នក ទិន្នន័យជារបស់អ្នក

លក់តាមតម្លៃត្រឹមត្រូវ បញ្ចុះតម្លៃតាមកម្រិតដែលអ្នកអនុញ្ញាត ផុសតែពេលអ្នកយល់ព្រម។ ទិន្នន័យនៅក្នុងគណនីរបស់អ្នក។

Cambodia Biz Agent មិនមែន ChatGPT

ម្ចាស់ហាងច្រើននាក់បានសាកល្បងឧបករណ៍ AI ដាច់ដោយឡែកពីគ្នា (ChatGPT, Chatbot) និងមើលវគ្គសិក្សាអនឡាញឥតគិតថ្លៃលើ YouTube — ប៉ុន្តែនៅតែគ្មានប្រព័ន្ធស្វ័យប្រវត្តិពិតប្រាកដដែលភ្ជាប់គ្នា សម្រាប់ហាងនៅកម្ពុជា។

ChatGPT / Gemini

លោកអ្នកព្យាយាមបង្រៀន AI — ប៉ុន្ដែ AI ទូទៅមិនទាន់យល់ច្បាស់អំពីអាជីវកម្ម និងបរិបទរបស់លោកអ្នកទេ។

  • មិនត្រូវបានរៀបចំជាមុនសម្រាប់អាជីវកម្មនៅកម្ពុជា
  • ត្រូវពន្យល់បរិបទឡើងវិញរាល់ពេល
  • លោកអ្នកសួរ → AI ឆ្លើយ → លោកអ្នកបន្តអនុវត្តដោយខ្លួនឯង

Chatbot ធម្មតា

ឆ្លើយតែ script កំណត់ — នៅពេលសំណួរចេញក្រៅ Script វាមិនអាចឆ្លើយបានត្រឹមត្រូវ

  • ឆ្លើយបានតែ FAQ ចំណុចដែល setup ទុក
  • ចំណុចណាក្រៅ script → bot នៅស្ងៀម
  • មិនលក់, មិនផ្ញើ QR, មិន followup

Video YouTube / Online Course

ចំណេះដឹងទូទៅ — ប៉ុន្ដែ មិនមានជំហានអនុវត្តជាក់លាក់។

  • ចំណេះដឹងទូទៅ — មិនត្រូវបានកែសម្រួលតាមអាជីវកម្ម ឬទីផ្សារកម្ពុជា
  • ចំណាយពេលច្រើនម៉ោងធ្វើដោយខ្លួនឯង — គ្មាន AI ស្វ័យប្រវត្តិ
  • មិនមានការណែនាំជាក់លាក់សម្រាប់អាជីវកម្មនៅកម្ពុជា

Cambodia Biz Agent

  • យល់ពីបរិបទ (Context) របស់លោកអ្នក

    ដឹងច្បាស់ថាលោកអ្នកលក់អ្វី នៅឯណា លក់ឱ្យអ្នកណា — ហើយវានឹងកែសម្រួលរបៀបធ្វើការទៅតាមប្រភេទអាជីវកម្មរបស់លោកអ្នកដោយស្វ័យប្រវត្តិ។

  • រៀបចំផែនការ និងអនុវត្តដោយខ្លួនឯង

    ពេលលោកអ្នកផ្តល់ភារកិច្ចមួយ — Agent បំបែកការងារជាជំហានតូចៗ ហើយបំពេញការងារនីមួយៗរហូតចេញលទ្ធផល ឱ្យលោកអ្នកពិនិត្យ។

  • និយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ

    បង្កើត Caption, ប្រឹក្សាយោបល់ជូនអតិថិជន, សរសេរអត្ថបទលក់ទំនិញជាភាសាខ្មែរ — ចំទម្រង់បែបបទនៃការនិយាយស្តីរបស់ប្រជាជនកម្ពុជា។

ChatGPT ផ្តល់ចម្លើយជូនលោកអ្នក។

Cambodia Biz Agent ធ្វើការជូនលោកអ្នក — ដើម្បីកាត់បន្ថយការងារដដែលៗរបស់លោកអ្នក។

តម្លៃ

កញ្ចប់ពីរ ប្រព័ន្ធតែមួយ

Standard

$99

មិនទាន់រួម VAT

  • ប្រព័ន្ធពេញលេញ
  • Bot Telegram ២៤ម៉ោង
  • ជំនួយការ ៥ នាក់
  • សៀវភៅណែនាំ PDF
  • ស្គ្រីបសម្រាប់ chatbot ចំនួន ៧០
  • caption ៣០
  • prompt ខ្មែរ ២៥០
  • សហគមន៍ Telegram និងការធ្វើបច្ចុប្បន្នភាពឥតគិតថ្លៃ ក្នុងអំឡុងពេលដែល NiMo នៅតែបន្តគាំទ្រផលិតផលនេះ
ទិញកញ្ចប់ Standard តាម Telegram
ដំឡើង ១-១ ជាមួយ NiMo

VIP

$199

មិនទាន់រួម VAT

  • អ្វីៗទាំងអស់ដែលមានក្នុងកញ្ចប់ Standard
  • ដំឡើង ១-១ ជាមួយ NiMo ២ ដង (Zoom)
  • កែតាមវិស័យរបស់បង
  • ជំនួយអាទិភាព ៣០ ថ្ងៃ
ទិញ VIP តាម Telegram

តម្លៃខាងលើ មិនរួមបញ្ចូល VAT ១០% ទេ។

សងប្រាក់វិញក្នុងរយៈពេល ៣ ថ្ងៃ តាមគោលការណ៍សងប្រាក់វិញរបស់ Cambodia Biz Agent · មើលព័ត៌មានលម្អិត

Cambodia Biz Agent ប្រហែលជាមិនទាន់សមស្រប ប្រសិនបើអ្នក៖

  • ស្វែងរកវិធីរកលុយដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ខិតខំ។

    Bot ជួយសន្សំពេលវេលាជារៀងរាល់ថ្ងៃ ប៉ុន្តែលទ្ធផលអាជីវកម្មនៅតែមកពីផលិតផលល្អ និងការតស៊ូរបស់អ្នក។

  • មិនទាន់មានកុំព្យូទ័រ ឬមិនទាន់ត្រៀមខ្លួនសម្រាប់ថ្លៃសេវាភាគីទីបី (~$20–50/ខែ)។

    អ្នកត្រូវការកុំព្យូទ័រត្រឹមតែពីរបីម៉ោងសម្រាប់ដំឡើងលើកដំបូងប៉ុណ្ណោះ។

  • ជាអាជីវកម្មធំដែលមានបុគ្គលិកពី ៥០ នាក់ឡើងទៅ។

    ផលិតផលត្រូវបានរចនាសម្រាប់ម្ចាស់ហាង និងក្រុមតូច។ អាជីវកម្មធំត្រូវការដំណោះស្រាយកែសម្រួលពិសេស។

របៀបទិញ

  1. 1

    ជ្រើសរើសកញ្ចប់ ហើយចុច «ទិញតាម Telegram» — @NiMoBizAgent_bot នឹងបើកជាមួយកញ្ចប់ដែលបងបានជ្រើស។

  2. 2

    ស្កេនកូដ QR របស់ ABA (KHQR) ហើយបង់ប្រាក់ជាដុល្លារអាមេរិក ឬរៀល។ បងក៏អាចស្កេនតាមកម្មវិធី Wing, ACLEDA ឬកម្មវិធីរបស់ធនាគារផ្សេងទៀតដែលភ្ជាប់ជាមួយប្រព័ន្ធ Bakong បានដែរ។

  3. 3

    ផ្ញើរូបថតបង្កាន់ដៃទៅ bot។

  4. 4

    ទទួលបានឈុតផលិតផលភ្លាមៗ នៅពេល bot បញ្ជាក់ថាបានទទួលប្រាក់។ ប្រសិនបើត្រូវការការត្រួតពិនិត្យដោយបុគ្គលិក ឈុតផលិតផលនឹងត្រូវបានផ្ញើក្នុងម៉ោងធ្វើការ។ NiMo នឹងណាត់ពេលសម្រាប់វគ្គ Zoom ចំនួន ២ ជាមួយអតិថិជន VIP។

សំណួរដែលសួរញឹកញាប់

តើ "AI Agent" មានន័យថាដូចម្តេច?

សូមស្រមៃពីរបៀបប្រគល់ការងារ៖ លោកអ្នកដាក់ការងារឱ្យ → បុគ្គលិករកវិធីធ្វើដោយខ្លួនឯង → រាយការណ៍លទ្ធផល → លោកអ្នកពិនិត្យនិងអនុម័ត។ "AI Agent" ដំណើរការដូចគ្នាដែរ ប៉ុន្តែវាជាកម្មវិធី AI មិនមែនជាមនុស្សឡើយ។ ខុសពី AI ធម្មតា (ដែលគ្រាន់តែឆ្លើយសំណួរ) AI Agent មានសមត្ថភាព៖ • រៀបចំផែនការដោយខ្លួនឯង ផ្អែកលើគោលដៅដែលលោកអ្នកបានដាក់ឱ្យ • អនុវត្តតាមជំហាននីមួយៗដោយខ្លួនឯង • កែតម្រូវដោយខ្លួនឯង ប្រសិនបើជួបបញ្ហា • រាយការណ៍លទ្ធផលជូនលោកអ្នកពិនិត្យនិងអនុម័ត នៅក្នុង Cambodia Biz Agent លោកអ្នកមាន AI Agent បែបនេះ សរុបចំនួន ៥ នាក់ — ដែលម្នាក់ៗមានជំនាញឯកទេសលើការងាររៀងៗខ្លួន។

តើ Cambodia Biz Agent មានលក្ខណៈខុសប្លែកពី ChatGPT ឬឧបករណ៍ AI ផ្សេងទៀតយ៉ាងដូចម្តេច?

ChatGPT ជាជំនួយការឆ្លើយសំណួរ — លោកអ្នកសួរ វាឆ្លើយ។ Cambodia Biz Agent ជាប្រព័ន្ធ AI Agent ជំនាញចំនួន 5 ដែលមានដំណើរការការងាររៀបចំជាប្រព័ន្ធ សម្រាប់ដំណាក់កាលនីមួយៗនៃអាជីវកម្ម។ សូមមើលការពន្យល់ពេញលេញនៅផ្នែក «Cambodia Biz Agent មិនមែន ChatGPT» ខាងលើ។

តើ Cambodia Biz Agent ជួយខ្ញុំដោះស្រាយបញ្ហាជាក់ស្តែងអ្វីខ្លះ?

ប្រសិនបើលោកអ្នកកំពុង៖ (1) ធ្វើការ ១០-១៤ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែនៅតែធ្វើការងារមិនទាន់អស់ (2) ចង់ពង្រីកអាជីវកម្ម ប៉ុន្តែមិនមានបុគ្គលិកគ្រប់គ្រាន់ (3) ស្គាល់និងចេះប្រើ AI ហើយ ប៉ុន្តែមិនទាន់អាចបំប្លែងវាទៅជាប្រព័ន្ធរកលុយបាន — នោះ Cambodia Biz Agent អាចជួយដោះស្រាយបញ្ហាទាំង ៣ នេះបានចំគោលដៅ។ Agent ទាំង ៥ និង Bot Telegram គាំទ្រ ៥ ដំណាក់កាលសំខាន់ៗ៖ ការស្រាវជ្រាវទីផ្សារ → ការទាក់ទាញអតិថិជន → ការបំប្លែងទៅជាការបញ្ជាទិញ → ការទូទាត់ និងប្រគល់ផលិតផល (ម្ចាស់ហាងបញ្ជាក់ ១ ចុច) → ការវិភាគ និងការធ្វើឱ្យប្រសើរឡើង។ លទ្ធផល៖ ការងារដដែលៗរបស់លោកអ្នកតិចជាងមុន ខណៈ Bot នៅតែឆ្លើយអតិថិជន និងទទួលការបញ្ជាទិញ ២៤/៧។ (NiMo មិនធានាចំនួនចំណូល ឬការបញ្ជាទិញទេ។)

តើខ្ញុំអាចសម្រេចបានលទ្ធផលអ្វីខ្លះ ក្រោយពេលប្រើប្រាស់?

ក្រោយពេល Setup (ប្រហែល ១.៥–២.៥ ម៉ោង) លោកអ្នកនឹងមាន៖ • Bot Telegram ២៤/៧ — ឆ្លើយអតិថិជន ទទួលការបញ្ជាទិញ ផ្ញើ QR និងបញ្ជូនមកលោកអ្នកនៅពេលចាំបាច់ • Content និងការផុសស្វ័យប្រវត្តិ — Caption សម្រាប់ Facebook, Instagram, Telegram Channel (ផុសក្រោយលោកអ្នកអនុម័ត) និង Script វីដេអូ TikTok • ការទូទាត់ងាយស្រួល — Bot ផ្ញើ QR + ចំនួនទឹកប្រាក់ អតិថិជនផ្ញើបង្កាន់ដៃ លោកអ្នកបញ្ជាក់ ១ ចុច • របាយការណ៍ប្រចាំសប្តាហ៍ — ការបញ្ជាទិញ ចំណូល ចំណាយ និងស្ថិតិ Facebook/Instagram/Telegram និង Landing Page ដែល Agent ជួយបង្កើត សំខាន់បំផុត៖ លោកអ្នកផ្លាស់ប្តូរពី "អ្នកធ្វើគ្រប់យ៉ាង" ទៅជា "អ្នកត្រួតពិនិត្យប្រព័ន្ធ"។

ខ្ញុំមិនទាន់មានផលិតផល/សេវាកម្មសម្រាប់លក់ទេ តើគួរទិញដែរឬទេ?

គួរ ប្រសិនបើលោកអ្នកចង់ធ្វើអាជីវកម្មអនឡាញដោយម៉ត់ចត់។ មូលហេតុ៖ Offer Agent នឹងជួយលោកអ្នក៖ • ស្រាវជ្រាវទីផ្សារ — ស្វែងរក Niche ដែលមានសក្តានុពលសមស្របនឹងលោកអ្នក • វិភាគគូប្រជែង — មើលថាពួកគេកំពុងលក់អ្វី និងមានតម្លៃប៉ុន្មាន • រៀបចំ Offer — បំប្លែងចំណេះដឹង/ជំនាញរបស់លោកអ្នកទៅជាផលិតផលដែលអាចលក់បាន Cambodia Biz Agent ត្រូវបានសរសេរឡើងសម្រាប់អ្នកដែលមិនទាន់មានអ្វីសោះ — ដើម្បីប្រើប្រព័ន្ធនេះស្វែងរកផលិតផលដំបូង។ លោកអ្នកនឹងមានឧបករណ៍រួចរាល់ភ្លាមៗ ជំនួសឱ្យការរាវរកម្នាក់ឯងតាំងពីដំបូង។

តើ Cambodia Biz Agent សមស្របជាមួយអ្នកណា? មិនសមស្របជាមួយអ្នកណា?

សមស្រប ប្រសិនបើលោកអ្នក៖ • កំពុងធ្វើអាជីវកម្មអនឡាញម្នាក់ឯង ឬមានក្រុមតូច ចង់ពង្រីកដោយមិនបង្កើនចំណាយបុគ្គលិក • ជា Freelancer, Coach, Creator ចង់ធ្វើឱ្យការរកលុយទៅជាប្រព័ន្ធ • កំពុងលក់តាម Facebook/Telegram ហើយចង់មាន Bot ឆ្លើយអតិថិជន និងទទួលការបញ្ជាទិញ ២៤/៧ • ដឹងថា AI សំខាន់ ប៉ុន្តែមិនទាន់ដឹងពីវិធីបំប្លែងវាទៅជាប្រព័ន្ធរកលុយ មិនសមស្រប ប្រសិនបើលោកអ្នក៖ • ចង់ "ចុចប៊ូតុងគឺមានលុយ" ដោយមិនព្រមរៀន និងអនុវត្ត • មិនមានកុំព្យូទ័រ Mac/Windows សម្រាប់ Setup • កំពុងស្វែងរកដំណោះស្រាយសម្រាប់សហគ្រាសធំ ≥ ៥០ នាក់

ខ្ញុំត្រូវចេះសរសេរកូដទេ?

មិនចាំបាច់ទេ។ ជំនួយការដំឡើងណែនាំបងគ្រប់ជំហានជាភាសាខ្មែរ។

ការដំឡើងចំណាយពេលប៉ុន្មាន?

ប្រហែល ១.៥–២.៥ ម៉ោង ហើយបងអាចផ្អាក រួចធ្វើបន្តពេលក្រោយបាន។

ខ្ញុំត្រូវត្រៀមអ្វីខ្លះ?

កុំព្យូទ័រ (Mac ឬ Windows), Telegram, អាសយដ្ឋានអ៊ីមែល, បញ្ជីផលិតផល និងកូដ QR ដែលបងប្រើសម្រាប់ទទួលប្រាក់។ NiMo នឹងណែនាំបងអំពីការរៀបចំគណនីផ្សេងទៀត និងថ្លៃសេវាភាគីទីបី (~$20–50/ខែ) នៅពេលបងទិញ។

តើតម្លៃបង់តែម្តង ឬបង់ប្រចាំខែ?

បងបង់ថ្លៃកញ្ចប់តែម្តងជូន NiMo៖ Standard $99 ឬ VIP $199 (មិនទាន់រួម VAT ១០%) — មិនមានថ្លៃបន្តជូន NiMo ទៀតទេ។

តើត្រូវចំណាយពេលប៉ុន្មានដើម្បីចាប់ផ្តើមឃើញលទ្ធផល?

ផែនការចាប់ផ្តើម៖ • ថ្ងៃទី ១ — Setup៖ ធ្វើតាមការណែនាំជាភាសាខ្មែរ (~១.៥–២.៥ ម៉ោង) • ថ្ងៃទី ២ — សាកល្បង៖ សាកល្បង Bot ជាមួយការបញ្ជាទិញគំរូ អនុម័តផែនការផុសដំបូង • ថ្ងៃទី ៣ — ប្រើប្រាស់ពិត៖ ប្រើ Agent សម្រាប់ Offer, Content និង Landing Page តាមតម្រូវការ បន្ទាប់មក ការងាររបស់បងភាគច្រើនគឺពិនិត្យ អនុម័ត និងបញ្ជាក់ការទូទាត់លើទូរស័ព្ទតាម Telegram។

ខ្ញុំអាចប្រើសម្រាប់ហាងច្រើនបានទេ?

ការទិញម្តងអាចប្រើបានសម្រាប់អាជីវកម្មមួយ។ សម្រាប់អាជីវកម្មទីពីរ ត្រូវទិញបន្ថែម។

តើ bot អាចឆ្លើយសារក្នុង Facebook Messenger ឬ Instagram បានទេ?

ក្នុងកញ្ចប់នេះ bot ដំណើរការលើ Telegram ប៉ុណ្ណោះ — អតិថិជនរបស់បងជជែកជាមួយ bot តាមតំណដែលបងបង្ហោះ។ ការឆ្លើយសារក្នុង Messenger ឬ Instagram មិនស្ថិតក្នុងវិសាលភាពនៃកញ្ចប់នេះទេ ប៉ុន្តែ NiMo អាចរចនាដាច់ដោយឡែកតាមការស្នើសុំ។ សម្រាប់ TikTok និង YouTube ប្រព័ន្ធជួយសរសេរស្គ្រីបតែប៉ុណ្ណោះ។

ទិន្នន័យរបស់ខ្ញុំនៅឯណា?

នៅក្នុងគណនីរបស់បងផ្ទាល់។

ខ្ញុំទទួលបានការគាំទ្របែបណា?

ក្រុម Telegram សម្រាប់អ្នកទិញ មានជំនួយការឆ្លើយសំណួរ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ បុគ្គលិក NiMo ឆ្លើយតបក្នុងម៉ោងធ្វើការ (ថ្ងៃច័ន្ទ–ថ្ងៃសុក្រ ៨:៣០–១៧:៣០; ថ្ងៃសៅរ៍ ៨:៣០–១២:០០)។

ខ្ញុំអាចប្តូរពីកញ្ចប់ Standard ទៅ VIP បានទេ?

បាន ក្នុងរយៈពេល ៣០ ថ្ងៃ ដោយបង់បន្ថែមនូវចំនួនទឹកប្រាក់ដែលជាភាពខុសគ្នារវាងតម្លៃកញ្ចប់ទាំងពីរ។

នៅពេល AI មានកំណែថ្មី តើខ្ញុំត្រូវបង់ប្រាក់បន្ថែមទេ?

អតិថិជននឹងទទួលបានការអាប់ដេតក្នុងអំឡុងពេលដែលផលិតផលនៅត្រូវបានគាំទ្រដោយ NiMo។ • នៅពេល NiMo ធ្វើបច្ចុប្បន្នភាព Workflow/Template ថ្មី — លោកអ្នកទទួលឥតគិតថ្លៃ • នៅពេលវេទិកា AI មានកំណែខ្លាំងជាង — យើងខ្ញុំធ្វើសមាហរណកម្ម, លោកអ្នកទទួលឥតគិតថ្លៃ ហេតុអ្វីយើងខ្ញុំធ្វើបែបនេះ? ពីព្រោះយើងខ្ញុំចង់កសាងសហគមន៍អ្នកប្រើប្រាស់យូរអង្វែង មិនមែនលក់ ១ ដងហើយបោះបង់ចោលទេ។ ជោគជ័យរបស់លោកអ្នក = ជោគជ័យរបស់ NiMo។

តើខ្ញុំអាចស្នើសុំការសងប្រាក់វិញបានទេ?

បាន ក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីទទួលបានសិទ្ធិចូលប្រើផលិតផល ប្រសិនបើបងបានអនុវត្តតាមការណែនាំសម្រាប់ការដំឡើងដំបូង និងបានសាកល្បងប្រើ ហើយរកឃើញថាផលិតផលមិនដំណើរការ ឬមុខងារសំខាន់ៗខុសគ្នាយ៉ាងច្រើនពីការពិពណ៌នានៅលើទំព័រលក់។ សូមផ្ញើសំណើទៅ contact@nimogroups.com ជាមួយបង្កាន់ដៃ និងរូបថតអេក្រង់ដែលបង្ហាញបញ្ហា។ NiMo នឹងជូនដំណឹងអំពីលទ្ធផលក្នុងរយៈពេល ៧ ថ្ងៃធ្វើការ។ សម្រាប់កញ្ចប់ VIP ចំនួនទឹកប្រាក់ដែលសងវិញអាស្រ័យលើសេវាដែល NiMo បានអនុវត្តរួច។ ការសងប្រាក់វិញមិនមែនជាការធានាចំណូល ឬចំនួនការបញ្ជាទិញទេ។ ព័ត៌មានទាំងអស់ស្ថិតក្នុងគោលការណ៍សងប្រាក់វិញរបស់ Cambodia Biz Agent។ មើលព័ត៌មានលម្អិត

ត្រូវការប្រឹក្សា?

ទាក់ទងបុគ្គលិកប្រឹក្សា

ចាប់ពី $99 · មិនទាន់រួម VAT

ទិញតាម Telegram
Cambodia Biz Agent — NiMo Solutions